មានរូបមន្តមួយជារូបមន្តដែលងាយស្រួលធ្វើ ហើយអាចជួយអ្នកឱ្យស្រកទម្ងន់បានលឿន
មានរូបមន្តមួយជារូបមន្តដែលងាយស្រួលធ្វើ ហើយអាចជួយអ្នកឱ្យស្រកទម្ងន់បានលឿនទៀតផង ថែមទាំងអាចធ្វើឱ្យអ្នកមានរាងស្អាតទៀត។ តើមានរបៀបធ្វើដូចម្តេចខ្លះទៅ?
គ្រឿងផ្សំ ៖ ផ្លែប៉ោមចំនួនមួយផ្លែ ក្រូចឃ្វិចចំនួនមួយផ្លែ ស្ករក្រាមចំនួន៤០ក្រាម ទឹកក្រូចឆ្មារចំនួន១០ក្រាម។
របៀបចម្អិន ៖
1. ដំបូងអ្នកត្រូវរៀបចំគ្រឿងផ្សំទាំងអស់ឱ្យគ្រប់ដាក់ក្នុងចានមួយ។
2. បន្ទាប់មកអ្នកត្រូវតែចិតសំបកផ្លែប៉ោមចេញ រួចចិតវាជាដុំៗ ក្រូចឃ្វិចត្រូវតែបកសំបកចេញ(បកទាំងសំបកស្តើងមួយនៅខាងក្នុង) រីឯក្រូចឆ្មារវិញត្រូវតែប្របាច់យកទឹកវាចេញមក។
3. បន្ទាប់មកទៀតអ្នកត្រូវតែយកផ្លែប៉ោម និងក្រូចឃ្វិចទៅកិនជាទឹក។
4. ក្រោយពេលដែលកិនរួច អ្នកត្រូវតែបែងចែកកាក និងទឹកចេញពីគ្នា។
5. ក្រោយពេលដែលបានទឹករួច អ្នកត្រូវតែដាក់ស្ករក្រាម និងទឹកក្រូចឆ្មារចូល ហើយយកវាទៅដាំ។
6. នៅពេលដែលអ្នកដាំ អ្នកត្រូវតែប្រើភ្លើងតូចដើម្បីរំងាស់ ហើយត្រូវតែឧស្សាហ៍កូរវា ដើម្បីកុំឱ្យជាប់ខ្ទះ។
7. ដាំវារហូតដល់ទឹកវារាងរីងបន្តិចជាការស្រេច៕
ប្រែសម្រួលដោយ ៖ កញ្ញា Tina
- ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08 មករា ឆ្នាំ 2016