Detail Infomation

រថយន្ត 2001 Toyota Camry ដែលបំពាក់ហ្គាស LPG មួយគ្រឿង បានឆេះផ្ទុះ រងរបួស៦នាក់, ជនរងគ្រោះទាំងនោះ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ខេត្តសៀមរាប

ខេត្តឧត្តរមានជ័យ ៖ 
ជនរងគ្រោះ ជាកូន ជាចៅ និងសាច់ញាតិ ចំនួន៦នាក់ បានរងរបួស ក្រោយពីរថយន្តរបស់ពួកគេ មួយគ្រឿង បានផ្ទុះឡើង ដែលបណ្តាលមកពីការបំពាក់ហ្គាស LPG នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅភូមិព្រះចំបក់ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

មន្រ្តីនគរបាលមូលដ្ឋាន បានប្រាប់អង្គភាព Fresh News ថា រថយន្តម៉ាក 2001 Toyota Camry LE ពណ៌កណ្តុរល្មេះ ពាក់ស្លាកលេខ ភ្នំពេញ 2B 6697 ម្ចាស់ឈ្មោះ ដាំ សុផាត រស់នៅ ភូមិអូរជញ្ជៀន ឃុំ-ស្រុកអន្លង់វែង ជិះគ្នា៧នាក់ សុទ្ធតែកូនចៅ និងសាច់ញាតិ បានផ្ទុះហ្គាស បណ្តាលឱ្យរបួស៦នាក់។ ដោយឡែក អ្នកបើករថយន្ត ពុំមានគ្រោះថ្នាក់ទេ។ សូមបញ្ជាក់ថា ហេតុការណ៍ខាងលើនេះ បានកើតឡើង ខណៈអ្នកជិះទាំងអស់ បានចុះពីរថយន្តហើយទើបផ្ទុះ បណ្តាលឱ្យរបួសដូចខាងលើ ។ បច្ចុប្បន្នអ្នករបួសត្រូវបានបញ្ជូន ទៅមន្ទីពេទ្យបង្អែក ខេត្តសៀមរាប៕

ចំណុចដាសតឿន

សូម​កុំ​ប្រើ​រថយន្តដែលបំពាក់​ហ្គាស LPG! វាជួយសន្សំសំចៃនៃការ​ប្រើ​ប្រេងឥន្ទន:មែន តែវាងាយនឹងបង្ករជាគ្រោះថ្នាក់ផ្ទុះឆាបឆេះ នៅពេលប្រើវា​ក្នុង​អាកាសធាតុ​ក្ដៅ​ខ្លាំង​ដូច​នៅក្នុងប្រទេសកម្ពុជា!

=== ENGLISH ===

2001 Toyota Camry equipped with LPG caught fire and injured six people, who were taken to Siem Reap Provincial 

Oddar Meanchey Province:

Victims are children, grandchildren and six relatives were injured after their car exploded due to LPG on the afternoon of December 4, 2015 in Preah Village Chambok, Phav commune, Trapeang Prasat district, Oddar Meanchey province.

Local police officers told Fresh News that a 2001 Toyota Camry LE with license plate number Phnom Penh 2B 6697, owner Dam Sophat, living in O'Chanchean village, Anlong Veng commune, was driving with seven people, all children and relatives, and a LPG gas explosion caused six injuries. The injured are currently being treated at the Siem Reap Provincial Referral Hospital.

CAUTION!
Do not use cars equipped with LPG! It saves fuel: but, it can easily cause explosive hazards when used in very hot weather like in Cambodia!

  

Flag Counter

TESTIMONIALS

Date : 17-Oct-2023| Subject :Mission Trip to Camb

We used the 25-seater bus service from L...

Date : 29-Sep-2017| Subject :We were happy with y

Dear Mrs Tan, We already rent a car w...

ADD YOUR COMMENTS HERE